ក្រុមហ៊ុន Kawasaki
បានធ្វើការបង្ហាញពីរូបរាងម៉ូតូអូតូរបស់ខ្លួនជាលើកដំបូងនៅ
ក្នុងកម្មវិធីតាំងបង្ហាញម៉ូតូមួយ
ដែលវាអាចជាគូប្រជែងនឹងម៉ូតូ PCX
របស់ក្រុមហ៊ុនហុងដាព្រោះតែមានរូបរាងស្រដៀងគ្នា។
ម៉ូតូអូតូដែលមានឈ្មោះថា Kawasaki J125 នេះ មានមកជាមួយនូវម៉ាស៊ីនទំហំ១២៥សេសេ ធ្វើការបញ្ចុះកម្ដៅដោយទឹក ដោយវាអាចបង្កើតជាថាមពលបាន១៣,៨សេះ។ ទម្ងន់របស់ម៉ូតូនេះមិនជាស្រាលប៉ុន្មាននោះឡើយ ពោលគឺ១៨២គីឡូក្រាម។ សម្រាប់ប្រព័ន្ធបញ្ឈប់វិញគឺមានបំពាក់នូវហ្រ្វាំងថាសទំហំ២៦០ម.ម នៅផ្នែកខាងមុន និងផ្នែកខាងក្រោយទំហំ២៤០ម.ម រួមជាមួយនឹងប្រព័ន្ធ ABS (Anti-locking Braking System)។
ដោយសារវាជាប្រភេទម៉ូតូអូតូដូចនេះ វាមាននូវឃ្លុបសម្រាប់ដាក់អីវ៉ាន់ទំហំធំ ដែលអាចរក្សាទុកមួកសុវត្ថិភាពឬកាតាបទំហំប៉ុនក្រដាសA4 បាន។ ចំពោះការរចនាកែបម៉ូតូត្រូវបានដេរដោយយកលំនាំតាមពពួកម៉ូតូធំ របស់ក្រុមហ៊ុននេះ ដែលធ្វើឲ្យម៉ូតូនេះកាន់តែមានភាពទាក់ទាញ។ សម្រាប់ភ្លើងស៊ីញ៉ូវិញគឺជាប្រភេទភ្លើង LED ហើយម៉ូតូនេះមានបីពណ៌ឲ្យជ្រើសរើស ពណ៌ខ្មៅ (ដែលមានជាពីរប្រភេទ) និងពណ៌ស។
ទាក់ទិននឹងតម្លៃព្រមទាំងពេលវេលាចេញលក់លើទីផ្សាររបស់ម៉ូតូ J125 នេះ ខាងក្រុមហ៊ុន Kawasaki មិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕