កីឡាករ ឆ្នើម Cristiano Ronaldo បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីវិលត្រឡប់ទៅកាន់អតីតក្រុម Manchester United វិញ ដែលនេះបើតាមចំណងជើងជាអក្សរឌិតធំៗនៅលើគេហទំព័រ Mirror របស់អង់គ្លេស។
អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Man Utd លោក Louis van Gaal បានបង្ហាញកាលពីសប្ដាហ៍មុនថា លោកចង់បានតួឯករបស់ Real Madrid ដាក់បញ្ចូលក្នុងក្រុមរបស់លោក។
យ៉ាងណាមិញ គេហទំព័រ Sunday Mirror Sport បានឱ្យដឹងដែរថា Ronaldo ចាប់អារម្មណ៍ដោយរំពឹងថា រូបគេនឹងបានពាក់អាវក្រហមក្រុម United ជាថ្មីម្ដងទៀត។
ក្រុមបាល់ទាត់សម្បូរលុយរបស់បារាំង Paris Saint-Germain បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងចំណាយគ្រប់យ៉ាង ដើម្បីទាញ Super Star វ័យ ៣០ ឆ្នាំមកក្រុមរបស់ខ្លួន រួមបញ្ចូលទាំងប្រាក់ខែ ៥០០ ០០០ ផោនក្នុងមួយសប្ដាហ៍ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាគូប្រជែងពានរង្វាន់ Ballon d’Or របស់ Messi រូបនេះស្រលាញ់ United និង the Premier League។
ប្រភពដដែលបានឱ្យដឹងទៀតថា Cristiano Ronaldo ជឿជាក់ថា ការទៅលេងឱ្យក្រុម PSG នឹងមិនធ្វើឱ្យរូបគេល្បីល្បាញនោះទេ ដែលមកពីការខ្វះការប្រកួតប្រជែងនៅក្នុង League របស់បារាំង។
ក្រៅពី CR7 តារាឆ្នើមរបស់ Real Madread មួយរូបទៀត គឺ Gareth Bale ក៏មានឈ្មោះក្នុងបញ្ជីរបស់ United ដែរ ប៉ុន្តែ Ronaldo ទំនងជាជម្រើសដំបូងរបស់ក្រុមបិសាចក្រហ៕