រឿង រ៉ាវដ៏ចម្រូងចម្រាស់ដែលកើតឡើងកាលពីសប្ដាហ៍មុននៅក្នុងក្លិប Chelsea ទាក់ទងនឹងកីឡាករនៅក្នុងក្រុមម្នាក់បានព្រលយពាក្យមុនការប្រកួត ជាមួយ Liverpool ថា ខ្លួនសុខចិត្តឲ្យ Chelsea ចាញ់ការប្រកួតព្រោះចង់ឲ្យលោក Jose Mourinho ត្រូវបណ្ដេញចេញ។
ការប្រឆាំងអាចជាការឆ្លើយតបទៅនឹងសញ្ញាអវិជ្ជមានមួយចំនួននៅ ក្នុងក្លិប បន្ទាប់ពីមានការបញ្ឈប់គ្រូពេទ្យ២រូបពីតួនាទី គឺលោក Jon Fearn និងអ្នកស្រី Eva Carniero កាលពីដើមរដូវកាល។
កីឡាករ Fabregas បានចាប់ផ្ដើមអាជីពជាមួយតោខៀវ Chelsea បានយ៉ាងល្អកាលពីរដូវកាលមុន តែហាក់ធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំងនៅរដូវកាលថ្មី ជាមូលហេតុដែលលោក Mourinho មិនសូវប្រើរូបគេជាជម្រើសដំបូងនោះឡើយ៕