ក្រុម ស្ដេចស Real Madrid បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ហើយ បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំងបារាំង Paris St-Germain ១-០ នៅ Santiago Bernabeu កាលពីយប់មិញ។
ខ្សែការពារ Nacho Fernandez ស៊ុតចូលត្រឹមតែ២នាទីប៉ុណ្ណោះ នៅនាទី៣៥ បន្ទាប់ពីដូរចូលជំនួស Marcelo ដែលរងរបួស។ ប៉ុន្តែ PSG ក៏មានឱកាសច្រើនដែរ ដូចជា Adrien Rabiotស៊ុតបុកបង្គោលទី, Edinson Cavani មានឱកាសស៊ុត និង Angel Di Maria ស៊ុតបុករបារទីខាងលើនាទី៨៩ទៀត តែធ្វើមិនបានសម្រេច។
លទ្ធផលនេះ បានជួយឲ្យ Real មាន១០ពិន្ទុ ក្នុងពូល A លើ PSG ៣ពិន្ទុ និងអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ទោះសល់២ប្រកួតក្នុងដៃទៀតក៏ដោយ៕
លទ្ធផលទាំងអស់យប់មិញគឺ៖
សូមទស្សនាវីដេអូ៖