នៅទីបំផុត បច្ចេកវិទ្យាថ្មី Li-Fi បានឈានដល់ការធ្វើតេស្តក្រៅមន្ទីរពិសោធជាលើកទីមួយក្នុង ប្រវត្តិសាស្ត្រដោយក្រុមហ៊ុន Velmenni។
Li-Fi គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់នូវពន្លឺដើម្បីបញ្ជូនទិន្នន័យ ក្នុងល្បឿនលឿន។ កាលពីដើមឆ្នាំនេះ Li-Fi ធ្លាប់បានធ្វើតេស្តនៅក្នុងមន្ទីរពិសោធ ដោយវាមានល្បឿនបញ្ជូន 224 gigabits ក្នុងមួយវិនាទី។ ឥឡូវនេះក្រុមហ៊ុន Velmenni បានធ្វើតេស្តក្រៅមន្ទីរពិសោធវិញម្ដងដែលជាលទ្ធផលបង្ហាញថា Li-Fi មានល្បឿនបញ្ជូនទិន្នន័យ 1GB ក្នុងមួយវិនាទី នេះមានន័យថាលឿនជាងល្បឿនជាមធ្យមរបស់ Wi-Fi បច្ចប្បន្នដល់ទៅ១០០ដង។
Li-Fi ត្រូវបានរកឃើញដោយលោក Harald Hass សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Edinburg ប្រទេសស្កុតឡែន។ លោកបានបកស្រាយថាប្រើប្រាស់តែអំពូល LED មួយ Li-Fi អាចបញ្ជូនទិន្នន័យបានខ្លាំងជាងបង្គោលអង់តែនទៅទៀត។ ឥឡូវនេះឈានដល់ការពិសោធជាក់ស្ដែងក្រុមហ៊ុន Velmenni បានបង្កើតអំពូលឆ្លាតវ័យមួយប្រភេទ ដែលនឹងជាដំណោះស្រាយយ៉ាងល្អសម្រាប់ឧស្សាហកម្មធំៗ។
គួរបញ្ជាក់ថាគេនឹងមិនប្រើ Li-Fi ជំនួសឲ្យ W-Fi ទាំងស្រុងនោះទេព្រោះការធ្វើបែបនេះត្រូវចំណាយថវិកាច្រើន ប៉ុន្តែ Li-Fi នឹងត្រូវប្រើដោយគួបផ្សំជាមួយ Wi-Fi៕