ខ្សែ ប្រយុទ្ធEdinson Cavani និងខ្សែការពារ David Luiz របស់ក្លិប Paris Saint-Germain មិនចង់ទៅលេងនៅទីក្រុងប៉ារីសប្រទេសបារាំងទៀតទេ បន្ទាប់ពីមានឃាតកម្មបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅកណ្ដាលក្រុងកាលពីយប់ថ្ងៃសុក្ររួចមក។
ខ្សែការពារ David Luiz ជាអ្នកចេញមុខមកនិយាយមុនគេថាមិនចង់ទៅទីក្រុងប៉ារីសវិញ ព្រោះខ្លាចមានមានរឿងអ្វីកើតឡើងចំពោះសុវត្ថិភាពខ្លួន ដោយពោលពាក្យថា៖ “ខ្ញុំមានមិត្តស្រីនិងសាច់ញាតិ មិត្តភ័ក្ដិនៅប៉ារីស។ ពួកគេភ័យខ្លាចនិងកើតទុក្ខខ្លាំងណាស់។ ខ្ញុំមិនទាន់ដឹងថាខ្ញុំនឹងត្រូវធ្វើអ្វីនោះទេ ហើយក៏មិនទាន់ច្បាស់ថាត្រលប់ទៅប៉ារីសវិញដែរ”។
ដោយឡែក Cavani វិញ ក៏មិនខុសអីពីខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីល ដោយរូបគេភ័យខ្លាចមានរឿងអ្វីកើតឡើងទៀត ខណៈដែលទីក្រុងទាំងមូលកំពុងតែធ្វើការស៊ើបអង្កេតនិងរឹតបណ្ដឹង ខ្លាំងណាស់។
កីឡាករទាំងពីរខាងលើ បច្ចុប្បន្នកំពុងតែជាប់ភារកិច្ចលេងឱ្យក្រុមជម្រើសជាតិរៀងខ្លួន ដោយតាមគម្រោងពួកគេត្រូវត្រលប់ទៅទីក្រុងប៉ារីសវិញក្នុងពេលខាង មុខនេះ៕