កំពូល តារាសម្ដែងហ្វីលីពីន Marian Rivera បានបង្ហាញរាងសិចស៊ីលើក្របទស្សនាវដ្ដី Esquire លេខថ្មី ទោះជាកំពុងមានផ្ទៃពោះ៨ខែក៏ដោយ។
ថ្វីបើពោះរបស់តារាស្រីដែលប្រិយមិត្តស្គាល់តាមរយៈតួ ម៉ារីម៉ា កាន់តែធំឡើងៗ ប៉ុន្តែនាងនៅតែមានរាងស្ដើងសិចស៊ីដដែល ធ្វើឲ្យអ្នកគាំទ្រមិនអាចឈប់សរសើរ។ ក្នុងការថតនេះ Marian បាននិយាយថា៖”ខ្ញុំមិនអាចបញ្ឈប់ការងាររបស់ខ្ញុំទេ ទោះមានផ្ទៃពោះក៏ដោយ។ ខ្ញុំនឹងចំណាយពេលផ្ទាល់ខ្លួនឲ្យច្រើនដើម្បីប្រាប់កូនស្រីរបស់ ខ្ញុំ ថាខ្ញុំស្រលាញ់គេ”។