លោក Jose Mourinho ចង់ឃើញ Arsenal ក្លាយជាក្រុមអង់គ្លេសតែមួយគត់ដែលខ្ទាតចេញពីវគ្គជម្រុះតាមពូលក្នុងពានរង្វាន់ UEFA Champions League។
ការនិយាយបែបនេះ ស្របពេល Arsenal បច្ចុប្បន្នស្ថិតនៅលេខ៣ ក្នុងពូល F ដែលទាមទារការយកឈ្នះលើ Olympiacos ឲ្យបានយ៉ាងតិច២គ្រាប់ ដើម្បីអាចឡើងទៅវគ្គបន្ត។
ការនិយាយបែបនេះ ស្របពេល Arsenal បច្ចុប្បន្នស្ថិតនៅលេខ៣ ក្នុងពូល F ដែលទាមទារការយកឈ្នះលើ Olympiacos ឲ្យបានយ៉ាងតិច២គ្រាប់ ដើម្បីអាចឡើងទៅវគ្គបន្ត។
ឆ្លើយតបនឹងសំនួរពីមូលហេតុដែលចង់ឲ្យក្រុមលោក Arsene Wenger ធ្លាក់ត្រឹមវគ្គជម្រុះតាមពូល Mourinho បានប្រាប់ថា ព្រោះតែគ្រូបង្វឹក Olympiacos លោក Marco Silva គឺជាមិត្តល្អម្នាក់របស់ខ្លួន។
“ជាទម្លាប់ខ្ញុំតែងចង់ឲ្យក្លិបមកពីអង់គ្លេសឡើងទៅជុំបន្ត។ ប៉ុន្តែ Arsenal ស្ថិតនៅក្នុងពូលជាមួយក្រុមដែលមិត្តភ័ក្ដិរបស់ខ្ញុំតាំងពីវ័យកុមារកំពុងដឹកនាំ ដូច្នេះខ្ញុំសូមនិយាយដោយស្មោះថា ខ្ញុំចង់ឲ្យ Olympiakos ទៅវគ្គបន្តជាមួយ Bayern ដែលកក់កៅអីរួចជាស្រេច”។ Mourinho បញ្ជាក់ដូច្នេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅវ័យ៥២ឆ្នាំ ក៏បាននិយាយផងដែរថា Arsenal នៅតែអាចមានសង្ឃឹមឈ្នះ ពេលទៅទីក្រុងអាតែន ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕