ម៉ូតូសង់ (ហុងដាឌ្រីម) ០១៦ ក្រុមហ៊ុនហុងដាបានដាក់បង្ហាញនិងសម្ពោធជាផ្លូវការកាលអម្បិញមិញ នេះដោយរូបរាងមិនមានការផ្លាស់ប្តូរច្រើនទេ ក្រៅពីការរចនាថ្មីគ្រឿងតុបតែងខាងក្រៅមួយចំនួន។
អ្វីមានការផ្លាស់ប្តូរដូចជាចង្កៀងមុខ និងក្រោយប្រភេទថ្មី LED Alpha ដែលបញ្ចេញពន្លឺចែងចាំងដូចគ្រាប់ពេជ្រ , តែមរចនាបែប 3D ផុសលេចឡើងត្រដែត, ឡូហ្គោ NCX រចនាថ្មី និងកុងតាក់បញ្ឆេះក៏ប្តូរពណ៌ថ្មីយ៉ាងស្រស់ស្អាត។
ហុងដាឌ្រីមស៊េរី ០១៦ បានបំពាក់ម៉ាស៊ីន Econo Power 4 តង់ ១២៥ cc, ប្រព័ន្ធ Silent Chain ដែលជួយសន្សំសំចៃក្នុងការថែទាំ និងប្រព័ន្ធបញ្ឆេះដោយប្រើប្រព័ន្ធបន្ថយសម្ពាធ Precompressure Start System រួមទាំងទុយោស្រូបខ្យល់ធ្វើពីដែកអាលុយមីញ៉ូមរំភាយកម្តៅធ្វើ ឲ្យម៉ាស៊ីនដំណើរការស្រួលល្អ។
ក្នុងថ្ងៃសម្ពោធ ក្រុមហ៊ុនមិនបានបញ្ជាក់សម្រាប់តម្លៃលក់លើទីផ្សារនៅឡើយទេ៕