Cellcard និង Microsoft បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់សិទ្ធិអនុញ្ញាត ឱ្យក្រុមហ៊ុនសែលកាតដាក់លក់ផលិតផលទូរស័ព្ទ Microsoft ក្នុងហាងរបស់ខ្លួន។
ការផ្ដល់ជូនផ្ដាច់មុខក្នុងការលក់ផលិតផលទូរស័ព្ទ Lumia របស់ Microsoft ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ហើយផ្តល់សម្រាប់តែចំពោះអតិថិជនសែលកាតប៉ុណ្ណោះ។
ទូរស័ព្ទ Lumia រួមបញ្ចូលប្រព័ន្ធប្រតិបត្តិការ Microsoft OS ចុងក្រោយបំផុតប្រើ Windows 10 មានOne Drive ដែលធានាផ្តល់នូវបទពិសោធពេញលេញគ្រប់ទូរស័ព្ទរបស់អ្នក។ ប្រព័ន្ធប្រតិបត្តិការ OS ចុងក្រោយនេះបានដាក់បញ្ចូលមុខងារពិសេសៗរួមមានម៉ឺនុយបើកដែលអាច បញ្ជាបានតាមតម្រូវការនិងការបង្ហាញកម្មវិធី Browser ទំនើបថ្មី បច្ចេកវិទ្យា Microsoft ដែលបានដាក់បញ្ចូល Cortana មានមុខងារជា Webnoteដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សរសេរគូសវាសនៅលើទំព័រវែប នានា Action Center កំណែថ្មី និងមុខងារជាច្រើនទៀត។
«យើងមានការរំភើបយ៉ាងខ្លាំងក្នុងការសហការជាដៃគូជាមួយសែលកាត និងមានអតិថិជនរបស់ខ្លួនបានប្រើប្រាស់ស្មាតហ្វូនម៉ាក Lumia ផ្សេងៗរបស់យើង ដែលដំណើរការដោយ Windows 10 ។ យើងជឿថា Microsoft នឹងមានផលិតផលជាច្រើនទៀតដើម្បីផ្តល់ជូននិងពង្រីកវត្តមានសកម្មភាព ចុះផ្ទាល់របស់យើងបន្ថែមទៀត តាមរយៈដៃគូសហការដែលក្រុមហ៊ុនទូរស័ព្ទចល័តធំនិងឈានមុខគេមួយ នៅកម្ពុជា គឺជាអ្វីដែលយើងមានសុទិដ្ឋិនិយមបំផុត» នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជា។
ការផ្ដល់ជូនកម្មវិធីពិសេសនៅក្នុងហាងផ្ទាល់មានទាំងគម្រោង ពិសេសផ្សេងៗ ការបញ្ចុះតម្លៃ និងកាដូឥតគិតថ្លៃសម្រាប់ការជ្រើសទិញទូរស័ព្ទរបស់ក្រុមហ៊ុន Microsoft ។
លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនសែលកាតបានឲ្យដឹងថា«គំនិត ផ្ដួចផ្ដើមកម្មវិធីហាងក្នុងហាង (SIS) នេះមានគោលបំណងឱ្យអតិថិជនយើងទទួលបាននូវបទពិសោធងាយស្រួលនៅ ក្នុងហាងផ្ទាល់តែម្ដង។ ដោយបានចុះហត្ថលេខាជាមួយដៃគូជាច្រើន យើងប្រមើលមើលឃើញពីការប្រែក្លាយការិយាល័យរបស់យើងឲ្យទៅជា កន្លែងប្រមូលផ្ដុំម៉ូដែលទូរស័ព្ទមួយដែលមានលើពិភពលោក អាចឱ្យអតិថិជនយើងរកទិញតាមតម្រូវការរបស់ខ្លួនដោយមានដំណោះស្រាយ សម្របសម្រួលពីដើមដល់ចប់ ក៏ដូចជាទទួលបទពិសោធជាមួយទូរស័ព្ទទំនើបចុងក្រោយប្រើក្នុងដៃជា លើកដំបូង។ យើងសប្បាយរីករាយណាស់ដោយមាន Microsoft ចូលរួមក្នុងកិច្ចខិតខំរបស់យើង បង្កើតបាននូវបទពិសោធប្រើទូរស័ព្ទកាន់តែប្រសើរសម្រាប់អតិថិជន ។ យើងក៏មានក្ដីរំភើបក្នុងការធ្វើការរួមគ្នា ដើម្បីបង្កើតនូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ដោយរួមបញ្ចូលធនធានរបស់ក្រុមហ៊ុនយើងទាំងពីរដើម្បីផ្តល់ឱ្យ អតិថិជនកាន់តែច្រើនសមនឹងការចំណាយរបស់ពួកគាត់»។
ផលិតផលទូរស័ព្ទរបស់ Microsoft នឹងមានលក់នៅការិយាល័យកណ្ដាលសែលកាតសាខាផ្លូវកម្ពុជាក្រោម និងសាខាទួលគោកចាប់ពីថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2015តទៅ។ អតិថិជនដែលមកកាន់សាខាទាំងនេះនឹងទទួលបានគម្រោងផ្ដល់ជូនដំបូង ដូចខាងក្រោម៖
ម៉ូដែល
|
តម្លៃនៅសែលកាត
|
គម្រោង
ឥតគិតថ្លៃ
|
កាដូឥតគិតថ្លៃ
|
Lumia 535
|
$123
|
- ជូនលេខពិសេសមួយលេខ (មានតម្លៃស្មើ $60) – ថែម $270 ឥតគិតថ្លៃ ($90/ខែសម្រាប់ 3ខែ) |
- ថែមទូរស័ព្ទN105SS 1គ្រឿងឥតគិតថ្លៃ- អាវភ្លៀង1 ឥតគិតថ្លៃ |
Lumia 430
|
$84
|
-ថែមទូរស័ព្ទN105SS 1គ្រឿងឥតគិតថ្លៃ- អាវភ្លៀង1 ឥតគិតថ្លៃ | |
Lumia 532
|
$94
|
ថែមទូរស័ព្ទN105SS 1គ្រឿងឥតគិតថ្លៃ- អាវភ្លៀង1 ឥតគិតថ្លៃ | |
Lumia 540
|
$159
|
- អាវភ្លៀង1 ឥតគិតថ្លៃ |
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.cellcard.com.kh
មតិយោបល់