ព្រៃ ស្រល់ចម្លែកស្ថិតនៅក្នុងខេត្ត West Pomerania ប្រទេសប៉ូឡូញបានក្លាយជាកន្លែងទទួលបានការចាប់អារម្មណ៍ពី មនុស្សជាច្រើន។ ដើមឈើជាង ៤០០ដើមគឺមានរាងកោងទាំងអស់ដែលធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ រួមទាំងក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។
ដើមឈើជាច្រើននៅទីនោះត្រូវបានដាំចាប់តាំងពីឆ្នាំ១៩៣០ និងលូតលាស់ត្រង់ទៅលើធម្មតា ប៉ុន្តែអស់រយៈជាច្រើនឆ្នាំ ដើមឈើទាំងនោះបានប្រែជាកោងខុសពីធម្មតា។ រហូតមកទល់ពេលនេះពុំមានអ្នកណាអាចបញ្ជាក់ថាមកពីមូលហេតុអ្វី ទេ ប៉ុន្តែមានមតិជាច្រើនលើកឡើងថាព្រៃឈើទាំងនោះគឺប្រែជា កោងតាមធម្មជាតិ ចំណែកខ្លះទៀតបានឲ្យដឹងថាជាបណ្ដាសាអ្វីមួយ។
មើលរូបថតជាច្រើនទៀត ដែលថតដោយលោក Kilian Schönberger ខាងក្រោមនេះ។ អាចចូលរួមយោបល់បានអត់ ថាហេតុអ្វីបានជាដើមឈើទាំងនេះកោង?