Keisuke Honda កីឡាករ playmaker របស់ក្រុម AC Milan
បានបង្ហើបប្រាប់ពីការខកចិត្តជាមួយក្រុមយក្សអ៊ីតាលី
ហើយកីឡាករជម្រើសជាតិជប៉ុនរូបនេះ
អាចនឹងចាកចេញនៅខែមករាខាងមុខនេះ ខណៈដែលក្លិប២នៅ Premier
League កំពុងតែចាប់អារម្មណ៍ខ្លាំង។ នេះបើតាមសារព័ត៌មាន Daily
Express។
Honda ជាប់ជម្រើសដំបូងរបស់ក្រុមលោក Sinisa Mihajlovic តែ៣ដងប៉ុណ្ណោះនៅក្របខ័ណ្ឌកំពូលអ៊ីតាលី Serie A រដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ បាននិយាយថា៖ “ស្ថានភាពពេលនេះ មិនងាយស្រួលឡើយ។ អង្គុយនៅកៅអីបម្រុងជាច្រើនប្រកួត ជាអ្វីដែលមិនដែលកើតឡើងសម្រាប់ខ្ញុំពីមុន។ ខ្ញុំចាប់ផ្ដើមយល់ពីអារម្មណ៍អ្នកនៅក្រៅទីលានហើយ។ តំណែងរបស់ខ្ញុំ នៅក្រុមជម្រើសជាតិក៏មានភាពខុសប្លែកផងដែរ”។
Tottenham Hotspur គឺជាក្រុមដែលចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធរូបនេះជាច្រើនលើក ច្រើនសារមកហើយ ខណៈដែល Everton ក៏កំពុងតែតាមដានស្ថានការណ៍ តារាឆ្នើមក្រុមសាម៉ូរ៉ៃខៀវជប៉ុនរូបនេះដូចគ្នា។
ក្រុមមាន់ខ្នាយមាស Spurs ងាកមកចាប់អារម្មណ៍កីឡាករអាស៊ី Honda នេះទៀត គឺបន្ទាប់ពីពួកគេទិញបានកីឡាករកូរ៉េខាងត្បូង Son Heung-Min ពី Bayer Leverkusen កាលដើមរដូវកាលនេះ ហើយពិតជាមានទម្រង់លេងយ៉ាងល្អ។ រីឯក្រុម Everton របស់លោក Roberto Martinez ក៏កំពុងតែចង់បានកីឡាករដែលពូកែបង្កើតឱកាសបន្ថែមទៀត។
Honda ដែលធ្លាប់លេងឲ្យក្រុមរុស្សី CSKA Moscow ៤រដូវកាល មុនផ្ទេរទៅ AC Milan រូបនេះ ស៊ុតឲ្យជម្រើសជាតិជប៉ុនបាន៣៤គ្រាប់ ក្នុងការបង្ហាញខ្លួន៧៩ប្រកួត រួមទាំងគ្រាប់បាល់ចុងក្រោយ ដែលតែតចូលក្រុមជម្រើសជាតិកម្ពុជា កាលពីយប់ថ្ងៃអង្គារផងដែរ៕