សមាជិក ក្រុម Girl’s Day ស្រីស្អាត Minah ត្រូវបានអ្នកគាំទ្រសម្ដែងការមិនពេញចិត្ត នៅពេលដែលនាងស្លៀកសំពត់ខ្លីពេកក្នុងកម្មវិធីប្រគល់ពានរង្វាន់ 2015 Korean Popular Culture Arts Awards ។
កាលពីប៉ុន្មានសប្ដាហ៍មុន សមាជិកក្រុម Girl’s Day ពីរនាក់មាន Minah និងYura បានបង្ហាញខ្លួនក្នុងកម្មវិធីប្រគល់ពានរង្វាន់ខាងលើ ដែលជាកន្លែងដែលពួកគេទទួលរង្វាន់ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងកីឡានិងពានរង្វាន់វប្បធម៌ចម្រៀងប៉ុប។
នៅលើកម្រាលព្រំក្រហម Minah បានស្លៀករ៉ូបពណ៌សខ្លីលើភ្លៅ ជាមួយអាវក្រៅពណ៌សគ្រប់លើស្មា ខណៈធ្វើឲ្យអ្នកផងនៅទីនោះមើលមកគ្រប់គ្នា។ រាល់ពេលបោះជំហានដើរ Minah តែងខ្ទប់រ៉ូបជានិច្ច។ តាមគេហទំព័រ Pann កាលពីថ្ងៃទី ១២ ខែ កញ្ញា មានអ្នកគាំទ្រមានបញ្ចេញមតិរិះគន់លើរ៉ូបរបស់ Minah ៖”រ៉ូបរបស់ Minahគឺពិតជាខ្លីខ្លាំងណាស់” ៕