លោក Jose Mourinho នៅមាន២ប្រកួតទៀតនៅក្នុងដៃ ដើម្បីសង្គ្រោះការងាររបស់ខ្លួននៅ Stamford Bridge ថាតើអាចបន្តនៅទៀតឬយ៉ាងណា ខណៈដែលអតីតអ្នកចាត់ការ Chelsea លោក Carlo Ancelotti ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រលប់មកក្របខណ្ឌ Premier League វិញ។
Jose និងក្រុមជំនួយការរបស់លោក
យោងតាមប្រភពពីក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលចេញផ្សាយដោយ ESPN បានឲ្យដឹងថា បើសិនជាបរាជ័យទល់នឹង Dynamo Kiev នៅ Champions League និង Stoke City នៅចុងសប្ដាហ៍នេះ នោះការចាកចេញរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ នឹងមើលឃើញកាន់តែច្បាស់ហើយ។
ស្ថានភាពរបស់ Chelsea កំពុងតែដុនដាបខ្លាំងបន្ទាប់ពីក្រុមការពារដំណែងជើងឯកមួយនេះឈរ នៅលេខ១៥ ក្រោយឈ្នះតែ៣ដងគត់ក្នុងចំណោម ១១ ប្រកួតនៅរដូវកាលថ្មី។
ក្រោយពីបរាជ័យទល់ នឹង Liverpool ១-៣ ម្ចាស់ក្លិបលោក Roman Abramovich នៅទុកឱកាសឲ្យលោក Mourinho ដើម្បីស្តាមុខមាត់នៅឡើយ តែក្នុងនោះក៏មានលេចលឺព័ត៌មានពីការត្រឡប់មកវិញរបស់ លោក Carlo Ancelotti ផងដែរក្នុងករណីមានការផ្លាស់ប្ដូរអ្នកចាត់ការទូទៅកើតឡើង។
ចាំមើលទាំងអស់គ្នាថាតើ Mourinho នឹងអាចបន្តនៅ Stamford Bridge ទៀតឬយ៉ាងណា?