មនុស្ស ស្រីគ្រប់រូបប្រាកដជាមិនចង់បានបបូរមាត់ពណ៌ខ្មៅទេ និងប្រាថ្នាចង់បានបបូរមាត់ពណ៌ស៊ីជម្ពូជាក់ជាមិនខាន។ មូលហេតុចម្បងដែលនាំឲ្យបបូរមាត់ខ្មៅនោះ គឺដោយសារតែត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំងពេក ការប្រតិកម្ម (Allergy) ការប្រើប្រាស់គ្រឿងសម្អាងគ្មានគុណភាព ការជក់បារី ការទទួលទានជាតិកូការអ៊ីនច្រើន និងអ័រម៉ូនមិនប្រក្រតី។
មានវិធីជាច្រើនដើម្បី ធ្វើឲ្យបបូរមាត់ខ្មៅស្រអាប់ទាំងនោះក្លាយទៅជាបបូរមាត់ពណ៌ស៊ីជម្ពូ វិញបានដោយមិនចាំបាច់ប្រើគ្រឿងសម្អាង ឬ ការព្យាបាលនោះទេ។
ក្រូចឆ្មារ គឺជាឱសថធម្មជាតិដែលគេតែងតែយកមកព្យាបាលស្នាមខ្មៅជាប់នឹង បបូរមាត់ឲ្យប្រែមកជាពណ៌ស៊ីជម្ពូយ៉ាងសិចស៊ីវិញ។ ខាងក្រោមនេះជាវិធីបីយ៉ាងដែលប្រើក្រូចឆ្មារមកព្យាបាលបបូរមាត់ ខ្មៅ៖
វិធីទី១៖ ច្របាច់យកទឹកក្រូចឆ្មារពីរបីដំណក់យកមកលាបលើបបូរមាត់មុនពេល គេង។ ព្យាយាមធ្វើបែបនេះរៀងរាល់យប់ មួយទៅពីរខែនឹងបានបបូរមាត់ពណ៌ស៊ីជម្ពូត្រលប់មកវិញ។
វិធីទី២៖ ចិតក្រូចឆ្មារជាបន្ទះស្ដើងៗហើយរោយស្ករសបន្តិច រួចយកចំណិតក្រូចនោះមកត្រដុសលើបបូរមាត់។ វិធីនេះនឹងជួយកម្ចាត់កោសិកាដែលស្លាប់ និងបណ្ដុះកោសិកាថ្មី។ ព្យាយាមធ្វើបែបនេះរៀងរាល់ថ្ងៃមួយសប្ដាហ៍បបូរមាត់នឹងត្រលប់មករក សភាពដើមវិញ។
វិធីទី៣៖ វិធីចុងក្រោយនេះផ្សំសារធាតុ៣យ៉ាង គឺទឹកក្រូចឆ្មារ គ្លីសេរីន (glycerine) និង ទឹកឃ្មុំចំនួនពាក់កណ្ដាលស្លាបព្រា លាយឲ្យសព្វ រួចយកទៅលាបលើបបូរមាត់រាល់យប់មុនពេលគេង។ ធ្វើបែបនេះរៀងរាល់ថ្ងៃរហូតដល់ឃើញលទ្ធផលវិជ្ជមាន។