មានហេតុផលអ្វីដែលធ្វើតៃកុងឡានម្នាក់អាចរកបានប្រាក់ច្រើនដូចនេះ?
រូបថតមួយចំនួននៅពេលថ្មីៗនេះរបស់តៃកុងឡានរបស់តារាសម្ដែង ចិន លី លានជាបានធ្វើឲ្យទស្សនិកជនមួយចំនួនភ្ញាក់ផ្អើលមិនស្ទើរនៅពេល ឃើញថា អ្នកបើកឡានរូបនេះមានរូបរាងដូចជាតារាសម្ដែងក្បាច់គុនបេះ បិទ។
មូលហេតុអ្វីបានជា អ្នកបើកឡាននេះមានមុខដូចកំពូលតារាសម្ដែងក្បាច់គុនចិន? ហេតុផលនោះគឺ តៃកុងឡានរូបនេះគឺជាបងប្អូនបង្កើតរបស់តារាសម្ដែងល្បីឈ្មោះ Jet Li។ ដើម្បីសុវត្ថិភាពរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៥ មក លី លានជា បានជួលបងប្រុសរបស់ខ្លួន Li Liansheng ធ្វើជាជំនួយការក៏ដូចជាតៃកុងឡានផ្ទាល់ខ្លួន។
ចំពោះប្រាក់បៀវត្សរ៍សម្រាប់តៃកុងឡានរូបនេះគឺច្រើនហួសពីការ រំពឹងទុក។ លោក Li Liansheng ទទួលបានប្រាក់ចំនួន ១,២ លានយាន់( ២៦ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ដែលគិតទៅគឺប្រមាណ ២,២ ម៉ឺនដុល្លារក្នុងមួយខែ៕