មិនថាផលិតផលចេញថ្មីរបស់ក្រុមហ៊ុនណានោះទេ គឺតែងតែមានចំណុចពិសេសលើសផលិតផលស៊េរីចាស់របស់ខ្លួន ជាពិសេសគឺផលិតផលរបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង។ ជាក់ស្ដែងដូចជា Surface Book របស់ក្រុមហ៊ុន Microsoft គឺមានបំពាក់នូវមុខងារពិសេសជាច្រើន បើប្រៀបទៅនឹង MacBook Pro របស់ Apple។
ខាងក្រោមគឺជាចំណុចមួយចំនួនដែល Surface Book ធ្វើបាន តែ MacBook Pro មិនអាច៖
អេក្រង់ប្រើប្រាស់ជា Touch Screen បាន
អេក្រង់របស់ Surface Book អាចយកម្រាមដៃទៅអូសលើវាដើម្បីបញ្ជាដំណើរការបាន ព្រោះអេក្រង់របស់វាជាប្រភេទ Touch Screen មិនដូចជាអេក្រង់របស់ MacBook Pro ឡើយ។
កាមេរ៉ានៅផ្នែកខាងក្រោយ
Surface Book មានកាមេរ៉ាទាំងមុខទាំងក្រោយ ដោយកាមេរ៉ាក្រោយទំហំ៨MP ដែលអាចថតរូបភាពនិងវីដេអូក្នុងកម្រិត HD បានចំណែក MacBook Pro ឯណោះវិញមានតែកាមេរ៉ាផ្នែកខាងមុខមួយតែប៉ុណ្ណោះ។
ប្រើជាមួយប៊ិច
ក្រៅពីមានអេក្រង់ដែលជាប្រភេទ Touch Screen ហើយ Surface Book នៅមានជាប៊ិចសម្រាប់គូសវាសលើអេក្រង់បានដែលងាយស្រួលក្នុងការ ឌីហ្សាញរូបភាព ហើយប៊ិចនេះផងដែរក៏អាចប្រើប្រាស់សម្រាប់បើកកម្មវិធីមានលើ កុំព្យូទ័របានទៀតផង
អាចប្រើប្រាស់ជា Tablet បាន
អេក្រង់របស់ Surface Book មានលក្ខណៈពិសេសដោយសារវាអាចផ្ដាច់ខ្លួនចេញពី Keyboard បានដើម្បីប្រើប្រាស់ជា Tablet៕