គ្រាន់ តែចេញវស្សាភ្លាម គេកត់សម្គាល់ឃើញថា យ៉ាងហោចណាស់មានតារា ៤ ដួងហើយបានរៀបការតាមប្រពៃណីទំនៀមទម្លាប់ ដើម្បីបញ្ចប់ភាពនៅលីវផង និងបញ្ចប់មន្ទិលស្នេហាទាំងឡាយផង។
១. អតីតពិធីការិនី ឈិន ច័ន្ទសុធារី និងតារាសម្ដែង សុវណ្ណ មករា។ អ្នកទាំងពីរបានចូលរោងអាពាហ៍ពិពាហ៍តាមប្រពៃណី និងមានការចូលរួមពីចាស់ទុំទាំងសងខាងកាលពីថ្ងៃទី២២ តុលាកន្លងទៅនៅគេហដ្ឋានទួលគោក។ ពួកគេបានរៀបចំពិធីជប់លៀងមង្គលការដោយមានការចូលរួមពីភ្ញៀវ កិត្តិយសជាមន្ត្រីអ្នកមុខអ្នកការ ក៏ដូចជាអ្នកសិល្បៈជាច្រើនកាលពីថ្ងៃទី២៩ ក្នុងខែដដែលនៅអាគារកោះពេជ្រ។
២. តារាចម្រៀង គង់ សុធារិទ្ធ បានចូលរោងការដែរកាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះជាមួយបុគ្គលិកផ្នែកទីផ្សារនៃប្រព័ន្ធ ផ្សព្វផ្សាយមួយ ដោយពិធីកម្មប្រពៃណីធ្វើឡើងនៅគេហដ្ឋានសំរោងអណ្ដែត។ ដោយឡែកពិធីជប់លៀងមង្គលការធ្វើឡើងនៅមជ្ឈមណ្ឌលទួលគោក ក្រោមការចូលរួមពីភ្ញៀវកិត្តិយសទូទៅ និងអ្នករួមអាជីពសិល្បៈចំនួន ៧០ តុ។
រូបថត៖ Facebook ភរិយា គង់ សុធារិទ្ធ
រូបថត៖ Facebook នាយ ពាង