តាម រយៈភាពយន្តល្បីៗរបស់ខ្លួន តារាសម្ដែងថៃជាច្រើន បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រទាំងនៅក្នុងប្រទេសនិងនៅ ប្រទេសផ្សេងៗនៅតំបន់អាស៊ី ហើយតារាមួយចំនួនមានឱកាសថតខ្សែភាពយន្តនៅក្រៅប្រទេសទៀតផង។ ក្នុងនោះមានតារាល្បីៗចំនួន ៦រូប ដែលបានលេចមុខក្នុងខ្សែភាពយន្តខ្នាតធំ និងភាពយន្តភាគនៅប្រទេសចិន។
១. Pong Nawat Kulrattanarak
តារាសម្ដែង Pong Nawat Kulrattanarak បានសម្ដែងរឿង “Love Jewelry” ជាមួយតារាសម្ដែងស្រីចិន Yi Xiao កាលពីឆ្នាំ២០១៤។
២. Mario Muarer
ក្រោយទទួលបានកេរ្តិ៍ឈ្មោះល្បីក្នុងរឿង “Crazy Little Thing Called Love” Mario Muarer បានចូលសម្ដែងជាតួឯកក្នុងរឿង “Love On That Day” កាលពីឆ្នាំ២០១២។
៣. Suppanad Jittaleela
តួឯករឿង “Yes or No” Suppanad Jittaleela បានសម្ដែងក្នុងខ្សែភាពយន្តចិន រឿង “We Are Young” ដែលមានតារាកូរ៉េ Kim Woobin ជាតួឯកប្រុស។
៤. Nong Poy
កំពូលតារាកែភេទថៃ Poy Treechada Petcharat បានសម្ដែងក្នុងខ្សែភាពយន្តបែបបាញ់ប្រហាររបស់ចិននិងហុងកុង ដល់ទៅ៣រឿង ដូចជា “The White Storm” , “Love Call” និងថ្មីៗនេះគឺរឿង “From Vegas to Macau 2”។ តារាចិនល្បីៗដែលធ្លាប់សម្ដែងជាមួយ Poy មានដូចជា Louis Koo , Nick Cheung, និង Chow Yun Fat ជាដើម។
៥. Mike D’Angelo
តួឯករឿង “Full House” របស់ថៃ Mike D’Angelo ធ្លាប់សម្ដែងភាពយន្តភាគបុរាណចិនជាច្រើនរឿងដូចជា “Wu Xin The Monster Killer” ដែលបានចាក់បញ្ចាំងកាលពីខែកក្កដា និងរឿង “Drunken Fox”។ មិនតែប៉ុណ្ណោះតារាកូនមួយរូបនេះ ធ្លាប់បានសម្ដែងជាតួប៉ាជេ ក្នុងភាពយន្តស៊ុនអ៊ូខុងមួយទៀតផង។
៦. Min Peechaya
ប៉ុន្មានខែមុននេះ តារាសម្ដែង Min Peechaya Wattanamontree បានចេញថតភាពយន្តចិនមួយមានចំណងជើងថា “The Nursery Room” ជាមួយតួឯកប្រុសជាតារាសម្ដែងចិន Zhu Yi Long។