David
Beckham បានធ្វើដំណើរទៅដល់ទីក្រុង Bhaktapur ប្រទេសនេប៉ាល់ហើយ
កាលពីថ្ងៃសុក្រម្សិលមិញ
និងបានលេងបាល់ជាមួយក្មេងៗសិស្សសាលាជាច្រើននាក់នៅទីនោះ
ដែលជាតំបន់ធ្លាប់រងការខូចខាតធ្ងន់ធ្ងរ ដោយគ្រោះរញ្ជួយដី
កាលខែមេសា។
អតីត Super Star របស់ក្រុមបិសាចក្រហម Manchester United រូបនេះ បានទៅទស្សនាប្រាសាទ Bhaktapur Durbar Square មុននឹងបង្ហាញពីបច្ចេកទេសលេងបាល់ទាត់របស់ខ្លួនជាមួយក្មេងប្រុស ស្រី នៅសាលា Padam Jyoti ខណៈដែលបុរសវ័យ៤០ឆ្នាំរូបនេះ ក៏បានលាបមុខពណ៌ក្រហមជាំ ដែលជាពណ៌តំណាងជាតិនេប៉ាល់ផងដែរ។
Beckham នឹងធ្វើដំណើរទៅលេងបាល់ទាត់សប្បុរសធម៌ នៅប្រទេសចំនួន៧ផ្សេងៗគ្នា ដើម្បីជួយលើកកម្ពស់ការយល់ដឹង និងបង្កើនមូលនិធិ សម្រាប់ការងារ UNICEF ដើម្បីជួយដល់កុមារ។ មកទល់ពេលនេះ តារាល្បីរូបនេះលេងបាន២ប្រទេសហើយ បន្ទាប់ពីកាលពីថ្ងៃពុធ រូបគេបានលេងបាល់ទាត់ក្នុងភក់ជាមួយនឹងក្មេងៗទាំងខោជើងវែង នៅប្រទេសប៉ាពូញូវហ្គីណេ៕